ទេសចរណ៍

ប្រវត្តិបឹងយក្សឡោម

បឹងយក្សឡោមជាបឹងមួយស្ថិតនៅក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតគិរី។ បឹងយក្សឡោមជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុង ប្រទេសដែលបានកើតឡើង ដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់ រយឆ្នាំមុនមកម៉េ្លះ។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប់ កម្សាន្ត រីឯផៃ្ទទឹកមានពខៀវស្រងាត់ ទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនាមិនចង់ឃ្លាតពីកនែ្លងនេះ ឡើយ។ រមណីយដ្ឋានបឹងយក្សឡោមមានចម្ងាយប្រមាណ ៩គីឡូម៉ែត្រពីទីក្រុងបានលុងដែល ជាបេះដូងនៃខេត្តរតនគិរី។ បឹងនេះមានបរិមាត្រ ២៦១២ម៉ែត្រ ដែលមានអង្កត់ផ្ចិត ៨០០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។ ដោយសារតែខេត្តនេះជាខេត្តមួយសម្បូរទៅដោយសម្បត្តិធម្មជាតិបែបនេះ បានជាធ្វើឲ្យបណ្តាប្រជាជន ដែលរស់នៅ ជុំវិញខេត្តនេះនាំគ្នាទៅរស់នៅទីនោះ។