ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់គ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ នៅយប់ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងកំពង់ឆ្នាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឡេង ប៊ុនហួង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ពីបទប្រើប្រាស់គ្រឿងញៀនមិនរាងចាល (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ពីបទ ប្រើប្រាស់គ្រឿងញៀន) និងគំរាមកំហែងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងគ្រួសារកាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ២១.០០ នាទី នៅចំណុចផ្ទះភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី ៕