ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្ដកណ្ដាលដឹកនាំសហការីចុះពិនិត្យការងារមួយចំនួននៅច្រកទ្វាអន្ដរជាតិជ្រៃធំ

កណ្ដាលៈ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល បានដឹកនាំលោកស្នងការរង និងសហការីជាច្រើនរូបទៀត អញ្ជើញចុះពិនិត្យបង្គោលសីម៉ា (បង្គោលព្រុំដែន)លេខ២៤៦ ២(១)ស្ថិតនៅព្រែកជ្រៃធំ ។
បន្ទាប់ពីពិនិត្យបង្គោលសីម៉ារួច លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ បានបន្ដចុះពិនិត្យ ការដ្ឋានសាងសង់ប៉ុស្ដិ៍ជ្រៃធំចំណុះឲ្យទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រុំដែនគោកលេខ ៦០៥ ។ ប៉ុស្ដិ៍ជ្រៃធំនេះ ចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមជំនួយឧបត្ថម្ភថវិកាផ្ទាល់របស់ឯកឧត្ដមអភិបាលខេត្ដកណ្ដាល ដែលមានទំហ៊ំ១០ម៉ែត្រគុណនឹង២១ម៉ែត្រតាមស្ដង់ដារបស់ក្រសួងដែលបានកំណត់ រហូតមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានសាងសង់ប្រមាណ៤០ភាគរយ ។ ក្រោយពីពិនិត្យការដ្ឋានរួច លោកស្នងការបានបន្ដចុះពិនិត្យកម្លាំង នៃទីបញ្ជារការវរៈសេនាតូចនគរបាលការពារព្រុំដែនគោកលេខ៦០៥ ដែលកំពុងបំពេញបែបបទធ្វើកាតអេធីអឹម ជាមួយបុគ្គលិកធនាគារអេស៊ីលីដា ៕