ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល នាំយកថវិកា និងទេយ្យទាន របស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រគេនដល់ព្រះសង្ឃនៅវត្តចំនួន៦

កំពង់ចាម ៖ ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការទប់ស្កាត់នូវការឆ្លងវីរុសcovid-19 និងបែងចែកក្រុមការងារ នាំយកថវិកា និងទេយ្យទាន របស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ក្នុងមួយវត្តថវិកាចំនួន៥០០$ ប្រគេនដល់ព្រះសង្ឃនៅវត្តទាំង៦ ក្នុងឃុំស្វាយទាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។