ព័ត៌មានក្នុងប្រទេសអគ្គលេខាធិការដ្ឋាន

ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នាំយកទេយ្យទានរបស់ឯកឧត្តម ហ៊ុន ម៉ានិត ទៅប្រគេនចំពោះព្រះសង្ឃព្រះចៅអធិការវត្តល្វាលើ

កំពង់ចាម ៖ ព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ និងលោកជំទាវ ព្រមទាំងមន្ត្រីអាជ្ញាធរឃុំល្វាលើ ស្រុកចំការលើ បាននាំយកទេយ្យទានរបស់ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ទៅប្រគេនចំពោះព្រះសង្ឃព្រះចៅអធិការវត្តល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ ទេយ្យទានទាំងអស់នោះមាន អង្ករ១០បាវ(៥០០គីឡូក្រាម) មី១២កេះ ត្រីខ២កេះ ទឹកត្រី ទឹកស៊ីអុីវ២៤យួរ៕