ព័ត៌មានក្នុងប្រទេសសុខភាព និងសម្រស់

តើសំលេងស្អក ជាបញ្ហាធ្ងន់ធ្ងរដែររឺទេ? ហើយត្រូវព្យាបាលយ៉ាងដូច្តេច?

ភ្នំពេញ ៖ សំលេងស្អក គឺជាការផ្លាស់ប្ដូរសំលេងខុសប្រក្រតីដែលបណ្ដាលមកពីលក័្ខខណ័្ខផ្សេងៗ។ សំលេងត្រូវបានផ្លាស់ប្ដូរទៅជាគ្រល លឺខ្សាវៗ រឺ ត្បៀត(in pitch and volume, ranging from a deep, harsh voice to a weak, raspy) ។

ក) មូលហេតុអ្វីខ្លះដែលបណ្តាលឲ្យសំលេងស្អក?

សំលេងស្អក អាចបណ្ដាលមកពីកក្តាមួយចំនួន ក្នុងនោះភាគច្រើនបណ្ដាលមកពីការរលាកបំពង់សំលេងស្រួចស្រាវ (inflammatory of vocal cords) ការបង្ករមកពីការរលាកផ្លូវដង្ហើមខាងលើ (upper respiratory tract infection) និង មួយចំនួនតូចបណ្ដាលមកពីការប្រើប្រាស់សំលេងច្រើន។  មូលហេតុផ្សេងៗទៀតមានដូចជា៖

  – ដុំពក រឺ គីស នៅនិងបំពង់សំលេង (benign vocal cord nodules, cysts or polyps)

   – ការច្រាលជាតិអាស៊ីតក្រពះ (gastroesophageal reflux GERD)

   – អាលែកហ្ស៊ី

   – ការហឺតចូលនូវសារជាតិគីមី

   – ការជក់បារី

   – ជំងឺពកក

   – ការគ្រោះថ្នាក់ចំបំពង់សំលេង

   – វិបត្តប្រពន័្ធប្រសាទ (Parkinson’s disease and Stroke)

   – ដុំមហារីកបំពង់សំលេង (cancer of larynx)

ខ) ការធ្វើរោគវិនិច្ឆ័យ៖

ពិនិត្យបំពង់សំលេងដោយប្រើកាម៉េរ៉ាដែលមានទំហំតូច ទន់ អាចបត់បែនបានមិនមានការឈឺចាប់។ ក្នុងករណីអ្នកជំងឺមានបញ្ហាសំលេងស្អក លើសពី២ – ៣សប្ដាហ៍ ត្រូវប្រញាប់រូតរះមកពិគ្រោះនិងពិនិត្យជាមួយគ្រូពេទ្យឯកទេសត្រចៀក ច្រមុះ និងបំពង់ក ដើម្បីទទូលការព្យាបាលឲ្យទាន់ពេលវេលា។

គ) ការព្យាបាល៖

ការព្យាបាលត្រូវផ្អែកលើកក្តាបង្កដូចជា៖

   – ការរលាកបំពង់សំលេងស្រួចស្រាវដែលបណ្ដាលមកពីការរលាកផ្លូវដង្ហើមផ្នែកខាងលើត្រូវព្យាបាល

   – ហាមប្រើប្រាស់សំលេងច្រើន

   – ថ្នាំផ្សះត្រូវហាមប្រើក្នុងករណីរលាកបំពង់សំលេងស្រួចស្រាវបង្កដោយវីរុស

   – ហាមជក់បារី

   – ចំពោះអ្នកជំងឺមានអាជីពប្រើសំលេងត្រូវផ្អាកមួយរយះ

   – បើមានបញ្ហារលាកក្រពះ រឺ ច្រាលជាតិអាស៊ីតត្រូវព្យាបាលភ្លាម

   – ក្នុងករណីខ្លះត្រូវធ្វើការព្យាលដោយវះកាត់

ឃ) វិធីការពារ៖

   – ហាមប្រើសំលេងខ្លាំងៗ បើចាំបាច់ត្រូវប្រើមីក្រូហ្វូនជំនួយ

   – ហាមជក់បារី

   – ការព្យាបាលដោយសំលេង និងលំហាត់សំលេង ដោយគ្រូពេទ្យផ្នែកសំលេងជាការចាំបាច់ចំពោះអ្នកជំងឺមួយចំនួន

   – អ្នកជំងឺស្អកបណ្ដាលមកពីការច្រាលជាតិអាស៊ីតអាចព្យាបាលដោយថ្នាំនិងការតមអាហារមួយចំនួនដូចជា ការពិសារជាតិអាល់កុល កាហ្វេ និងអាហារមានជាតិហិល។

“ ដូច្នេះបើលោកអ្នកមានបញ្ហាទាក់ទងនឹងសំលេង សូមអញ្ជើញមកទទូលការពិនិត្យ ពិគ្រោះ និងព្យាបាលឲ្យបានទាន់ពេលវេលា ជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានបំពាក់នូវឧបករណ៍ថតឆ្លុះបំពង់សំលេងយ៉ាងទំនើបនិងមិនមានការឈឺចាប់ហេតុ។ ដកស្រង់ចេញពី Medical news for Cambodia