ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បន្ទាប់ពីនិយាយទូរស័ព្ទរួច ក៏ចងកសម្លាប់ខ្លួនតែម្តង

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង ០៧និង៥០នាទី មានករណីមនុស្សស្លាប់ ឈ្មោះ LINGANNA GOPULA ភេទប្រុស​ អាយុ35ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ កម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ S1960127 នៅចំណុចអាគារ ការដ្ឋានសំណង់លេខ៥៤ ជាន់ទី១ ផ្លូវ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីការបំភ្លឺពីឈ្មោះ TMU THENNA ភេទប្រុស ជនជាតិឥណ្ឌា ត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះនិងធ្វើសំណង់ជាមួយគ្នាបានអោយដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ខ្លួនបានឃើញជនរងគ្រោះនិយាយទូរស័ព្ទជាមួយប្រពន្ធបណ្តើរយំបណ្តើរ ដោយប្រពន្ធសុំជនរងគ្រោះអោយផ្ញើរលុយទៅស្រុក ក្នុងពេលដែលជនរងគ្រោះគ្មានលុយ ។ 

បន្ទាប់មកកំម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ក៏បានសហការជាមួយកម្លាំងការិយ៉ាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន ក្រោមការសម្របសំរួលដោយ លោក សេង គីមឡាក់ ព្រះរាជអាជ្ញាររង បានធ្វើការត្រួតពិនិត្យលើសាកសព។ 

ការសន្និដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារសំលាប់ខ្លួនឯង( ចងក ) បច្ចុប្បន្នសពត្រូវបានយកទៅតំកល់នៅវត្ដទឹកថ្លា ចំណែកសំភារះរបស់សពមានទូរសព្ទ័១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌា បានប្រគល់អោយទៅការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនិត្តិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុកបន្ត ៕