ព័ត៌មានក្នុងប្រទេស

លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប្រារព្ធពិធីប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋាន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងមានការអញ្ជើញចូលរួមពីលោកឧត្តសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុងស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ និងលោក លោកស្រី ដែលត្រូវប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរសក្តិ សរុបវត្តមាន ១៥២នាក់ ស្រី ១១នាក់។