ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ឯកឧត្ដម កែន សត្ថា អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ ទទួលអំណោយគាំទ្រពីសប្បុរសជន

ខេត្តកែប ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៩កេីត​ ខែពិសាខ​ ឆ្នាំជូត​ ទោស័ក​ ព.ស២៥៦៣ត្រូវនឹងថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២០ នេះ​ ឯកឧត្ដម កែន សត្ថា អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ បានផ្ដល់កិត្តិយសទទួលអំណោយឧបត្ថម្ភ​ ពីសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានក្នុងគំរោង ខេត្តគោលដៅទាំង៦ មានខេត្តពោធិ៍សាត់​ ជាប្រធាន​ និងគាំទ្រដោយអង្គការ Aide et Action+AEA ត្រូវបានផ្ដល់ជូន​ ស្រុកដំណាក់ចង្អើរ និងក្រុងកែប​ សម្រាប់​ចាត់ចែងដល់​ ឃុំ សង្កាត់ទាំង៥ ក្នុងការឧបត្ថម្ភដល់កុមារ​ និងគ្រួសារដែលជួបការលំបាកទាំង១៨ភូមិ​ ក្នុងខេត្តកែប។

សម្ភារៈ​ឧបត្តម្ភ​រួមមាន: អង្ករ ១០០០kg ,ធុងទឹកលាងដៃ ១០០សម្រាប់,សាប៊ូលាងដៃ១៧កេះស្មើរនឹង ១២០០ដុំ ,សៀវភៅរឿងនិទាន ៧១៩ក្បាល ,ថ្នាំដុះធ្មេញប្រអប់តូច ៧២ប្រអប់,ម៉ាស់ការពារ​ និងខិតប័ណ្ណអបរំ​ ណែនាំ​ ស្ដីពី​ ការការពារ​ជំងឺកូវីដ១៩​ ។

ពិធីទទួលអំណោយនេះដែរ​ ក៏មានការចូលរួមពីសំណាក​ លោកស្រី​ អភិបាលក្រុងកែប​ លោកអភិបាលរងស្រុកដំណាក់ចង្អើរ មេឃុំ ចៅសង្កាត់ទាំង៥​ របស់ខេត្តកែប​ ផងដែរ ៕