អគ្គនាយកដ្ឋានពន្ធនាគាររដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផល នៃការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ និងពិធីបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីពន្ធនាគារ

ខេត្តតាកែវ៖ នៅពន្ធនាគារខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២០ អង្គភាពពន្ធនាគារខេត្តតាកែវ បានរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យលទ្ធផល នៃការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ និងពិធីបំពាក់ឋានន្តរស័ក្តិដល់មន្រ្តីពន្ធនាគារ ដែលកម្មវិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ម៉ៅ ណំ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម ខាន់ សុខា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីចំណុះអង្គភាពពន្ធនាគារខេត្តតាកែវទាំងអស់។

ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ម៉ៅ ណំ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ និង ឯកឧត្តម ខាន់ សុខា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍ក្រើនរលឹកជាថ្មីដល់មន្ត្រីពន្ធនាគារទាំងអស់កុំមើលស្រាលស្ថានករណ៍នៃជម្ងឺកូវីដឱ្យសោះ ថ្វីត្បិតតែគ្មានអ្នកឆ្លងថ្មីពិតមែន តែយើងក៏ត្រូវតែប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ។