អគ្គស្នងការដ្ឋាននគរបាលជាតិ

គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅបន្តគួរឲ្យកត់សំគាល់

រាជធានីភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈជម្រាបជូនសាធារណជនអំពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ដូចតទៅ៖

១. ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស៖គ្រោះថ្នាក់ ៧លើក (យប់ ៣លើក) ស្លាប់ ២នាក់ (កំពត ម្នាក់ និងព្រះវិហារ ម្នាក់) របួស ១៤នាក់ (ធ្ងន់ ៧នាក់)។

២. លទ្ធផលអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រកឃើញយានយន្តល្មើស សរុប ១,២៣១ ករណី (ម៉ូតូ ៨៩៤ ករណី)។