ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំណុះសេនាធិការដ្ឋាន

ភ្នំពេញ ៖ នៅរសៀលថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ចំណុះសេនាធិការដ្ឋាន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។