ព័ត៌មានក្នុងប្រទេសអគ្គារធិការដ្ឋាន

ឯកឧត្តម អុីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ចំនួន២ករណី

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អុីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះអង្កេតស្រាវជ្រាវ ចំនួន២ករណីមានដូចខាងក្រោម ÷

– ករណីបណ្តឹងរបស់ប្រជាពលរដ្ឋមួយរូប គោរពជូន សម្តេចក្រឡាហោម មេត្តាជួយរកយុត្តិធម៌ ដោយចោទប្រកាន់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន២រូប ស្លៀកពាក់ឯកសណ្ឋានជានគរបាល និង៤រូបទៀត ស្លៀកពាក់ជាស៊ីវិល ចំណុះអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានចាប់ខ្លួនប្តីរបស់អ្នកស្រីដោយចោទថាជាអ្នកជួញដូរគ្រឿនញៀនទាំងអយុត្តិធម៌ទៅវិញ ដែលសង្គមកំពុងស្ពប់ខ្ពើមនោះ។

– ករណីសារព័ត៌មានចុះផ្សាយថា វរសេនាតូចការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឃុបឃិតជាមួយឈ្មួញ អនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ និងនាំពលករឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ព្រោះតែប្រយោជន៍តាមច្រករបៀងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ ៕