ព័ត៌មានក្នុងប្រទេសសុខភាព និងសម្រស់

ស្វែងយល់ពីបូសថ្លើម តើជំងឺបូសថ្លើម បណ្តាលមកពីអ្វី?

រាជធានីភ្នំពេញ៖​ បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្សដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថាមនុស្សប្រុសអាចកើតមានច្រើនជាងមនុស្សស្រី។

១) ការចម្លងរោគតាម៖ ផ្លូវទឹកប្រម៉ាត់(៣០%-៧០%), សរសៃវ៉ែន Porte(១០%-២០%), សរសៃឈាមក្រហម(១០%-១៥%), ការរលាកនៅជិតខាងថ្លើម(១%-៥%), ការប៉ះទង្គិចលើថ្លើម(១%-៣%), Abcès cryptogénétique(១០%-៤០%)។

២) មេរោគបង្ករហេតុ៖ មូលហេតុនៃជំងឺបូសថ្លើមនេះ គឺមកពីការបរិភោគអាហារមិនស្អាត គ្មានអនាម័យ ដែលមានផ្ទុកដោយពពួកអាមីបមេរោគ។

អាអេរ៉ូប៊ីក្រាម អវិជ្ជមាន (Aérobie à gram négatif): ៤0%-៦0%, អាអេរ៉ូប៊ីក្រាម វិជ្ជមាន (Aérobie à gram positif): ១0%-២0%, អាណាអេរ៉ូប៊ីក្រាម (Anaérobie): ៣៥%-៤៥%, ប៉ូលីមីក្រូបប៊ីស (Polymicrobisme): ២០%-៦០%, ពពួកមេរោគពិសេស (១%)។

៣) រោគវិនិច្ឆ័យ៖ គ្លីនិក៖ គ្រុនក្តៅរហូតដល់ញាក់, ឈឺចុកចាប់នៅក្រោមឆ្អឹងជំនីខាងស្ដាំ, សភាពទូទៅអ្នកជំងឺស្រុតចុះយ៉ាងខ្លាំង, ថ្លើមរីកធំ ធ្លាក់ចុះក្រោមឆ្អឹងជំនីចាងស្ដាំ, លឿងគ្រាប់ភ្នែក ស្បែក ២០%-៥០%, ទឹកស្រោមសួតខាងស្តាំ ហត់ ក្អក។

ពិនិត្យឈាម៖ គ្រាប់ឈាមសកើនឡើង, CRP កើនឡើង, Phosphatase alcalin កើនឡើង, Taux prothrombine អូសបន្លាយ។

រូបភាពវេជ្ជសាស្ត្រ៖ RX សួត: មានទឹកក្រោមសួតខាងស្តាំ និង សន្ទះទ្រូងផ្នែកស្ដាំឡើងខ្ពស់, Echographie : គេដឹងពីចំនួន ទំហំ ទីតាំងនៃបូសថ្លើម។

៤) ការព្យាបាល ៖ ការប្រើឱសថ សម្រាប់បូសថ្លើមទំហំតូចៗ ឬដំណាក់ដំបូង, ការចោះបង្ហូរខ្ទុះ (Ponction et Drainage Percutané sous guidage echographique) តាមបែបអន្តរាគនមន៍វិទ្យុសាស្ត្រ ដោយសហការជាមួយផ្នែករូបភាពវេជ្ជសាស្រ្ត គឺជាវិធីសាស្ត្រដ៏ពេញនិយមដែលបាននិងកំពុងអនុវត្តនៅមន្ទីរពេទ្យកាល់ម៉ែត។ ការវះកាត់បង្ហូរបូសថ្លើម (Laparotomie)។

៥) វិធីការពារ៖ការរស់នៅប្រកបដោយអនាម័យ, ការបរិភោគ ទឹក អាហារដែលស្អាត និងចម្អិនបានល្អ។

 សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលវះកាត់បានទាន់ពេលវេលា។

ប្រភព ៖ Medical News of Cambodia