ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតគ្រឿងញៀនមួយចំនួន

ខេត្តបាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ១៤កើត​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទី នៅចំណុចទីក្រុម២២ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរចារ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការ​ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចយើងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ ឈ្មោះ​ វែង ហុង ភេទ ប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅបណ្ដោះអាសន្ន នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៥ថង់ ទម្ងន់ ៤,០៦ក្រាម (ទាំងសំបក), ទូរស័ព្ទដៃ​ ១គ្រឿង (ចាស់)​។

ជនល្មើស និងវត្ថុតាងបច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ខេត្តបាត់ដំបង​។សួន​ ស៊ីរ៉ា