ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានពន្ធនាគារ

មណ្ឌលអប់រំកែប្រែទី២នៃអគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន០៣នាក់

រាជធានីភ្នំពេញ ៖ មណ្ឌលអប់រំកែប្រែទី២នៃអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃសុក្រ១៥កើត ខែជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ បានរៀបចំប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសលេខ នស/រកត/០៥២០/៥៥០ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងព្រះបរមរាជវាំង  ដល់ទណ្ឌិតចំនួន០៣នាក់ស្ត្រី ក្នុងនោះមាន ៖ បន្ធូរបន្ថយទោស០៦ខែចំនួន០១នាក់ជាស្ត្រី និងលើកលែងទោសស្ត្រីចំនួន០២នាក់ទៀត។
ចំពោះទណ្ឌិតលើកលែងទោសមណ្ឌបានធ្វើការដោះលែងរួចរាល់ហើយ ដោយសារទណ្ឌិតម្នាក់មានជម្ងឺដាច់សសៃឈាមខួរក្បាល ស្លាប់មួយកំណាត់ខ្លួនខាងក្រោមធ្ងន់ធ្ងរ និងជម្ងឺរបេងទៀតផង ៕