ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ត្រូវដើមឈើដួលសង្កត់រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវដើមឈើដួលសង្កត់លើ បណ្តាលឲ្យរងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិតខណៈ បញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍ឈើដួលសង្កត់នេះបានកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចវាលត្រពាំងវែងខាងជើងភូមិកណ្តោលប្រមាណ១០គីឡូម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ ចង វ៉ឺត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នៅមុនពេលកើតហេតុ ជនរងគ្រោះនិងប្រពន្ធបាននាំគ្នាទៅកាប់ឈើនៅចំណុចវាលត្រពាំងវែង ខាងជើងភូមិកណ្តោលប្រមាណ១០គីឡូម៉ែត្រ ដើម្បីយកមកដុតធ្វើធ្យូង ខណះពេលដែលកាត់ស្រាប់តែដើមឈើដួលសង្កត់លើ ពេលនោះប្រពន្ធបានស្រែកឲ្យអ្នកភ្ជួរស្រែរនៅក្បែរនោះជួយ និងដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកថ្មពួក តែជាអកុសលដោយរបួសធ្ងន់ធ្ងរ ជនរងគ្រោះក៏បាន ដាច់ខ្យល់ស្លាប់ ។

ក្នុងករណីនេះលោកវរសេនីយ៍ឯកសៅ សារឿន បញ្ជាក់បន្ថែមថា ក្រោយពីបានទទួលពត៌មានភ្លាម កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវស៊ើបអង្កេតបឋម ដោយមានការបញ្ចាក់អះអាងពីប្រពន្ធរបស់សពនិងបងប្អូនប្រជាពលរដ្ឋដែលទៅជួយសង្ក្រោះនោះ ជនរងគ្រោះពិតជាដើមឈើកៀបសង្កត់ស្លាប់ដោយខ្លួនឯងប្រាដកមែន សពត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕