ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

រងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៌ម៉ូតូនឹងម៉ូតូព្រលះគ្នា

​ខេត្តបន្ទាយមានជ័យ៖​ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ២៥៨ត្រង់ចំណុចចន្លោះបង្គោល គីឡូម៉ែតលេខ១៩២០ស្ថិតនៅភូមិថ្នល់បត់ ឃុំអូរបីជាន់  ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមធុនសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អាន ធី ហៅ ពៅ ភេទប្រុស អាយុ ៤៥ ឆ្នាំ មានលំនៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ បានបើកបរពីជើងទៅត្បូង ទៅដល់ចំណុចកើតហេតុបានបត់ឆ្វេង ស្របពេលនោះក៏មានម៉ូតូ០១គ្រឿងម៉ាក ហុងដាវេវ ពណ៍ខៀវ គ្មានស្លាកលេខ (អ្នកបើកបររបួសធ្ងន់) បុកពីក្រោយស្របទិសគ្នា

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីកើតហេតុអ្នកបើកបរម៉ូតូវេវរបួសធ្ងន់ (ក្តាប់អត្តសញ្ញាណមិនបាន) ត្រូវបានត្រូវសមត្ថកិច្ចបញ្ជូនទៅមណ្ឌលសុខភាព រួចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។ ចំពោះមូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីម៉ូតូហុងដាឌ្រីមបត់ឆ្លងផ្លូវមិនប្រយ័ត្ន ចំណែក អ្នកបើកបរម៉ូតូវេវមានល្បឿនលឿន ម៉ូតូទាំង០២គ្រឿងខូចខាតធ្ងន់ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕ណុប-រក្សា