ព័ត៌មានក្នុងប្រទេសទេសចរណ៍រដ្ឋបាលរាជធានី-ខេត្ត

បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅទួលពាន់តាឡីច្រើនក្នុងឱកាសនៃការឈប់សម្រាកនេះ

ព្រៃវែង៖ រមណីយដ្ឋានមួយចំនួននៅក្នុងខេត្តព្រៃវែងបាននិងកំពុង ទទួលភ្ញៀវទេសចរមកលេងកម្សាន្តទាំងនៅ់ក្នុងស្រុក និងក្រៅស្រុក។ ដោយឡែកនៅក្នុងស្រុកបាភ្នំមានអ្នករមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយកន្លែងដែលមានឈ្មោះថាទួលពាន់តាឡីដែលជាតំបន់អភិរក្សសត្វស្លាប បាននិងកំពុងទទួលភ្ញៀវទេសចរមកលេងច្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលនៅក្នុងឱកាស់ឈប់សម្រាកដែលរាជរដ្ឋាភិបាលបានសងថ្ងៃឈប់សម្រាកនេះដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការនីសម្រាកសងថ្ងៃចូលឆ្នាំនេះ។

នៅក្នុងនោះដែរលោក ហាក់ វង្ស មេឃុំធាយ ស្រុកបាភ្នំខេត្តព្រៃវែង ក៏បានលើកឡើងថានៅក្នុងរយៈពេលកន្លងមកភ្ញៀវទេសចរដែលមកលេងកំសាន្តនៅទួលពាន់តាឡីនេះមិនសំបូរច្រើនប៉ុន្មានទេ ដោយឡែកក្នុងថ្ងៃឈប់សម្រាក នេះគឺថាមានភ្ញៀវមកច្រើន។ នៅក្នុងនោះដែរលោកបានបន្តថាដើម្បីធានាសុវត្ថិភាពដល់បងប្អូន ជាពលរដ្ឋដែលគាត់មកលេងកម្សាន្តនៅទីទួលពាន់តាឡីដែលជាតំបន់អភិរក្សសត្វស្លាបនេះ ក៏មាននូវការរក្សានូវសន្តិសុខសណ្ដាប់ធ្នាប់ជូនគាត់ ជាពិសេសទៅទៀតនោះគឺថានៅតាមតូបលក់អីវ៉ាន់សំរាប់ទទួលភ្ញៀវគាត់មកលេងកម្សាន្តដើម្បីបរិភោគនៅទីនោះគឺថាបានអប់រំណែនាំផ្សព្វផ្សាយអំពីការការពារ ដើម្បីបង្ការនូវជម្ងឺកូវី១៩ នោះផងដែរ។ លោកបានបន្តទៀតថានៅតាមប៉ម នីមួយៗសម្រាប់ឡើងទស្សនាសត្វនោះ ក៏មិនមានឲ្យគាត់ឡើងច្រើនផងដែរ ដោយមានចំនួនកំណត់ក្នុងឡើងទៅទស្សនាដើម្បីបង្ការកុំឱ្យមានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។

នៅក្នុងនោះដែលលោក ទឹម ទេពវង្សា ដែលជាប្រធានមន្ទីរទេសចរណ៍ខេត្តព្រៃវែងក៏បានលើកឡើងផងដែរថា រមណីយដ្ឋានមួយចំនួនមានដូចជា នគរភ្នំ ប្រសាទព្រៃដើមស្រុក ព្រៃចារ ទូលបារាយណ៍អណ្តែត និងកន្លែងសំខានៗមួយចំនួនទៀតបានទទួលភ្ញៀវមកលេងកំសាន្តច្រើនជាពិសេសនៅក្នុងថ្ងៃឈប់សម្រាកនេះគឺថាក្នុងមួយថ្ងៃមានភ្ញៀវមកទស្សនាចាប់ពី ៥០០ ទៅ ២,០០០ នាក់ ។ ក្នុងនោះដែរលោកក៏បានចុះអប់រំផ្សព្វផ្សាយណែនាំអំពីការការពារនូវជម្ងឺកូវី១៩ ដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ក៏ប្រកបមុខរបរអាជីវកម្មលក់ដូរ អាហារនៅទីនោះដោយត្រូវមានអនាម័យស្អាតសម្រាប់ភ្ញៀវដើម្បីការពារនូវជម្ងឺកូវិត១៩ទាំងអស់គ្នា៕