សុខភាព និងសម្រស់

ភ្នែកជាផ្នែកមួយដែលមានសារៈសំខាន់បំផុតចំពោះមនុស្សគ្រប់គ្នា តើយើងគួរធ្វើដូចម្តេចខ្លះដើម្បីការពារភ្នែកកុំអោយមានបញ្ហា

វិទ្យាស្ថានភ្នែកជាតិសហរដ្ឋអាមេរិចបាននិយាយថា ភ្នែកស្ងួត ប៉ះពាល់ដល់មនុស្សពេញវ័យរាប់លាននាក់នៅសហរដ្ឋអាមេរិក។

នៅក្នុងភ្នែកដែលមានសុខភាពល្អ ទឹកភ្នែកធ្វើឲ្យផ្ទៃភ្នែកមានសំណើម។ បើគ្មានការបញ្ចេញទឹករំអិលនេះទេ មនុស្សអាចមានអារម្មណ៍ក្រហាយ ក្តៅ ឬរមាស់ក្នុងភ្នែក។

វិទ្យាស្ថានភ្នែកជាតិរបស់សហរដ្ឋអាមេរិចដដែលនេះបានលើកឡើងពីមូលហេតុដែលអាចបណ្តាលឲ្យភ្នែកស្ងួត ៖

  • ការប្រើថ្នាំដូចជាថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំបំប៉ន។
  • អ្នកជំងឺទឹកនោមផ្អែម ច្រើនជួបប្រទះបញ្ហាភ្នែកស្ងួត

  • បរិយាកាសមានខ្យល់ ផ្សែង ឬស្ងួតខ្លាំងពេក។

  • ការមើលទូរទស្សន៍ ទូរស័ព្ទ ឬកុំព្យូទ័រក្នុងរយៈពេលយូរពេក។

ដូចដែលយើងបានដឹងពីមូលហេតុដែលបណ្តាលអោយមានបញ្ហាដល់ភ្នែករបស់យើង ហេតុដូចនេះយើងគួរជៀសវាងនូវចំនុចទាំងនេះ ដើម្បីរក្សាកែវភ្នែកអោយមានសុខភាពល្អ។