ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំងសហការចុះត្រួតពិនិត្យតាមគោលដៅសំខាន់ៗនៅពេលយប់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តកំពង់ឆ្នាំង ៖ ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃ ១២ ខែតុលា ឆ្នាំ២០២០ បានសហការ ជាមួយអធិការដ្ឋាននគរបាលតាមបណ្តាក្រុងស្រុក និងក្រុមចម្រុះខេត្ត បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អប្រសើរ ។

អនុវត្តបានចំនួន០៨គោលដៅ លើ០៥ក្រុង ស្រុកគឺ÷
ក្រុងកំពង់ឆ្នាំង ០១គោលដៅ
ស្រុកបរិបូណ៌ ០៣គោលដៅ
ស្រុករលាប្អៀរ ០២គោលដៅ
ស្រុកទឹកផុស ០១គោលដៅ
ស្រុកជលគិរី ០១គោលដៅ

ជាលទ្ធផលកិច្ចប្រតិបត្តិការត្រួតពិនិត្យបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះវង្ស វិចិត្រ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង រួមនិងម៉ូតូ ០១គ្រឿងមុខសញ្ញាចាស់ (ធ្វើតេស្តទឹកនោម) មានការពាក់ព័ន្ធគ្រឿងញៀន និងបានធ្វើការចាត់បញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធីច្បាប់ ៕