ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ក្រុងតាខ្មៅ ខេត្តកណ្តាល

ខេត្តកណ្តាល៖ថ្ងៃចន្ទ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនិងថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០វេលាម៉ោង១៥និង៣០នាទីមានករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនសង្ស័យ០២នាក់៖

ឈ្មោះ យឿន ពុទ្ធារី ភេទស្រី អាយុ២៦ឆ្នាំមុខរបរ បុគ្គលិកខារ៉ាអូខេ (ឃាត់ខ្លួន)

បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឈ្មោះ សន ស្រីមុី ភេទស្រី អាយុ២៦ឆ្នាំមុខរបរលក់នំបញ្ចុក(ឃាត់ខ្លួន)

បច្ចុប្បន្នស្នាក់នៅជាមួយម្ដាយក្មេក នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    វត្ថុតាងចាប់យក៖

ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់។

ម៉ូតូចំនួន០១គ្រឿងម៉ាកHONDA DREAM C125 ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល 1F 9217

ទូរស័ព្ទដៃ០១ម៉ាកNokla ពណ៌ខៀវ។

នាឡិកាដៃចំនួន២។

ការបូបដៃ ០១ ពណ៌សុកូឡា។

លុយខ្មែរចំនួន ប្រាំពាន់ប្រាំរយរៀល (៥៥០០៛)

លុយដុង ដប់ម៉ឺនដុង។

នៅវេលាម៉ោងកើតហេតុខាងលើកំលាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ សហការជាមួយ កំលាំងប៉ុស្ដិ៍ដើមមៀបានទទួលពត៌មានពីររដ្ឋល្អថានៅចំណុចកើតហេតុខាងលើមានការចែកចាយនិងជួញដូរថ្នាំញៀនពេលកំលាំងយើងទៅដល់ចំណុចកើតហេតុខាងលើក៏ឃើញជនសង្ស័យខាងលើ កំពុងតែឈរលក់ថ្នាំញៀនក៏ឃាត់ខ្លួនសួរនាំរកឃើងថ្នាំញៀនចំនួន ០៣កញ្ចក់ហើយក៏ឃាត់ខ្លួនតែម្ដង។

_នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ យឿន ពុទ្ធារី បានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួន ដែលឈ្មោះរ័ត្ន បានយកមកអោយលក់បន្តក្នុងតំលៃ ដប់ប្រាំមុឺនរៀល (១៥០០០០៛)ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។