ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីក្មេងធ្លាក់ពីលើទូកចូលក្នុងទឹកទន្លេលង់ស្លាប់

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃចន្ទ ទី ១២ ខែ តុលា ឆ្នាំ ២០២០ មានករណីក្មេងធ្លាក់ពីលើទូកចូលក្នុងទឹកទន្លេលង់ស្លាប់ ឈ្មោះ ភាន់ ទិត្យវិច្ឆិកា ភេទ ប្រុស អាយុ ០១​ ឆ្នាំ រស់នៅភូមិ ព្រែក ទ្រព្យ ឃុំ ជលសា​ ស្រុក ជលគិរី ខេត្ត កំពង់ឆ្នាំង ដោយឪពុកម្ដាយយកតាមទៅដាក់មងតាមទូកជាមួយ នៅចំនុចភូមិ ជើងគ្រោះ ឃុំ ស្វាយរំពារ ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ។

សពត្រូវបានយកមកធ្វើបុណ្យនៅស្រុកកំណើតវេលាម៉ោង ៥ និង​០០ នាទីល្ងាច ក្នុងថ្ងៃខែឆ្នាំដដែរ ៕