បច្ចេកវិទ្យា

រូបភាពគម្រូថ្មីរបស់ Apple Watch ជំនាន់ទី ៧ បង្ហាញពីរចនាបថគែមរាបស្មើដូច iPhone 12

គ្រប់គ្នាប្រហែលជាបានឃើញរូបរាង iPhone 12 ដែលជាកំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន Apple ដែលទើបនឹងបង្ហាញខ្លួនកាលពីពេលថ្មីៗនេះហើយ ដោយរូបរាងស្មាតហ្វូនថ្មីនេះ ត្រូវបានប្តូររចនាបថគែមរាងជ្រុងដែលហាក់នាំអារម្មណ៍អ្នកប្រើប្រាស់ឲ្យនឹកឃើញដល់ iPhone 4 និង iPhone 5 ជាថ្មីម្តងទៀត។

ដោយឡែក មានព័ត៌មានមួយចំនួនបានចេញផ្សាយថា នាឡិកាឆ្លាតវៃជំនាន់ទី៧ របស់ក្រុមហ៊ុន Apple ក៏អាចនឹងត្រូវផ្លាស់ប្តូររចនាបថបែបគែមជ្រុងដូចទៅនឹង iPhone 12 ផងដែរ។ ហើយបើតាមរូបភាពគម្រូដូចដែលបង្ហាញខាងក្រោមនេះ យើងឃើញថារចនាបថនេះពិតជាស៊ីគ្នាជាមួយនឹងនាឡិកាឆ្លាតវៃនេះមែនទែន។ តែយ៉ាងណាមិញ នេះគឺគ្រាន់តែជាព័ត៌មានមិនទាន់ច្បាស់ការនៅឡើយទេ។ សម្រាប់រចនាបថជាក់ស្តែងរបស់នាឡិកាឆ្លាតវៃនេះ ក្រុមការងារយើងនឹងធ្វើការចុះផ្សាយម្តងទៀតនៅពេលក្រោយ។

ខាងក្រោមនេះ គឺជារូបភាពគម្រូនៃរចនាបថ Apple Watch ជំនាន់ថ្មីដែលយើងខ្ញុំបានលើកឡើងខាងលើ៕