ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ករណី ជួញ​ដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវសារធាតុញៀន​

កំពង់ចាម​៖​ នៅថ្ងៃទី២៨​ ខែកុម្ភៈ​​​ ឆ្នាំ២០២១​ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការអនុញ្ញាតិពី​ លោក​ ​ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម​ ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ និង​ជំនាញអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយពោធិ៍ ដឹកនាំដោយលោកឧត្តម​សេនីយ៍​ត្រី​ ជីវ​ សេងរស់​ ស្នងការ​រង​ទទួល​ផែន​ការ​ងារ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បេីកកិច្ចប្រតិបត្តិការ​ បង្ក្រាប​ករណី​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវសារធាតុញៀន​ចំនួន​០១ករណី​ ដោយ​ប្រើ​វិធាន​ញុះញង់​ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់៖
១-ឈ្មោះ​ ស៊ុក​ រក្សា​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ នៅ​ភូមិ​ស្វាយ​ ឃុំស្វាយពោធិ៍​ ស្រុកស្រីសន្ធរ​ ខេត្ត​កំពង់​ចាម​។
២-ឈ្មោះ​ ថ្លាង​ សាអែម​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ជួសជុល​ម៉ូតូ​ នៅ​ភូមិ​ស្វាយ​ ឃុំ​ស្វាយ​ពោធិ៍​ ស្រុកស្រីសន្ធរ​ ខេត្ត​កំពង់​ចាម​។
៣-ឈ្មោះ​ សាត​ ផានុត​ ភេទប្រុស​ អាយុ​២៣ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ នៅ​ភូមិ​ស្វាយ​ ឃុំ​ស្វាយ​ពោធិ៍​ ស្រុកស្រីសន្ធរ​ ខេត្ត​កំពង់​ចាម​។
៤-ឈ្មោះ​ ​ស្រឿន​ រ៉ប៊ិន​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​មាន់ដប់លេី​ ឃុំមានជ័យ​ ស្រុកស្រីសន្ធរ​ ខេត្ត​កំពង់​ចាម​។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ម្សៅ​ក្រាមពណ៌ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ០៤កញ្ចប់​ ទូរសព្ទ័ដៃចំនួន ០៥គ្រឿង។