ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំមន្រ្តីទាំងអស់ចំណុះឲ្យស្នងការរដ្ឋាននគរបាលខេត្តគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះវិហារ៖ ថ្ងៃចន្ទ ៣រោច ខែផល្គុន ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១លោកឧត្តមសេនីយ៍ទោ សួសសុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំ លោក លោកស្រី ស្នងការរង លោក លោកស្រីនាយ នាយរងការិយាល័យ នាយនាយរងផ្នែក និងមន្រ្តីទាំងអស់ចំណុះឲ្យស្នងការរដ្ឋាននគរបាលខេត្តគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោសួស សុខដារ៉ា ស្នងការ នគរបាលខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់អោយយកចិត្តទុកដាក់ក្នុងការគោរពវិន័យ និងកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ

ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់កម្លាំងទាំងអស់ត្រូវយកចិត្ដទុកដាក់អំពីបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍ ត្រូវយកចិត្ដទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រៀមរៀបចំទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាពេលខាងមុខនេះផងដែរ៕