ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១៩នាក់បន្ថែមទៀត

ព្រៃវែង ៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១៩នាក់,ជាសះស្បើយចំនួន ១,៦៦៥នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម៖

១- ក្រុងព្រៃវែង ចំនួន ២នាក់
២- ស្រុកកំចាយមារ ចំនួន ៣៨នាក់
៣-ស្រុកមេសាង ចំនួន ២៧នាក់
៤- ស្រុកព្រះសេ្ដច ចំនួន ២៥នាក់
៥- ស្រុកពាមរក៍ ចំនួន ៩នាក់
៦- ស្រុកពោធិ៍រៀង ចំនួន ៥នាក់
៧- ស្រុកពាមជរ ចំនួន ៤នាក់
៨- ស្រុកពារាំង ចំនួន ៣នាក់
៩- ស្រុកកញ្ច្រៀច ចំនួន ២នាក់
១០-ស្រុកបាភ្នំ ចំនួន ២នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១១៩នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា។