អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ផ្ញេីសារលិខិតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ

រាជធានីភ្នំពេញ៖​ នាទិវាដ៏មហានក្ខត្តឫក្សប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមសម្ដែងនូវអំណរសាទរ ប្រកបដោយក្ដីគោរពស្រឡាញ់ដោយស្មោះអស់ពីដួងចិត្ត សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរសូម សម្ដេចអគ្គមហាសេនាបតីតេជោ ប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូរណ៌ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។