ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តប៉ះរថយន្តរួចជ្រុលទៅប៉ះម៉ូតូ បណ្តាលអោយបុរស់ម្នាក់រងរបួលស្រាល នៅក្រុងច្បារមន

កំពង់ស្ពឺ  នៅថ្ងៃសៅរ៍១២រោជខែស្រាពណ៍ ឆ្នាំឆ្លូវត្រីស័ក ..២៥៦៥ ត្រូវនឹងថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង១៧ : ០០នាទី  នៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤៥៤៦ស្ថិតនៅភូមិមុខខេត្ត សង្កាត់រការធំ  ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿងម៉ាកហុីណូពណ៏ត្រួយចេកពាក់ផ្លាកលេខកំពង់ស្ពឺ3A 2041សណ្ដោងកន្ទុយលេខកណ្ដាល4A0038បើកពីលិចទៅកើត

អ្នកបើកបរមិស្គាល់អត្តសញ្ញាណ(ចុះរត់គេច)

លុះពេលបើកមកដល់ចំណុចខាងលើបានប៉ះរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកដែលកុំពង់បើកបរស្របទិសគ្នាពីលិចទៅកើតហើយបានជ្រុលចង្កូតទៅប៉ះម៉ូតូ០១គ្រឿងម៉ាកC125ពណ៏ខ្មៅសេរី២០១៧ពាក់ផ្លាកលេខភ្នំពេញ1DP 0377កំពុងបើកនៅចិញ្ចើមផ្លូវទិសដៅពីកើតទៅលិច។

អ្នកបើកបរឈ្មោះគឹម វណ្ណាភេទប្រុសអាយុ៥៨ឆ្នាំនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន  ខេត្តកំពង់ស្ពឺ(របួសស្រាល)បន្ទាប់មករថយន្តបានរេចង្កូតទៅខាងស្ដាំដៃជ្រុលទៅបុករបងថ្មរងការខូចខាតរលំអស់មួយផ្ទាំង

ក្រោយពេលកើតហេតុរថយន្តម៉ាកសាំងយ៉ុងបានបើករត់គេចទៅទិសខាងកើត

ករណីខាងលើបណ្តាលឲ្យ គ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ ដូចខាងក្រោម៖

របួសស្រាលចំនួន០១នាក់ប្រុស(អ្នកបើកបរម៉ូតូ)

ម៉ូតូខូចខាតកំរិតស្រាលចំនួន០១គ្រឿង នឹងរថយន្តខូចខាតកំរិតធ្ងន់០១គ្រឿង

ខូចខាតរបងថ្ម០១ផ្ទាំងនឹងទ្វាដែកមួយផ្ទាំង(ខូចទាំងស្រុង)

វត្ថុតាងបានប្រគល់អោយការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺដើម្បីដោះស្រាយតាមនិតីវិធី