ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកបវេល ឃាត់ខ្លួនយុវជនចំនួន​០២ក្រុម ប្រេីប្រាស់កាំបិត​ដេញកាប់គ្នា​តាមផ្លូវសាធារណៈ

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១​នេះ​​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​ អធិការនគរបាលស្រុកបវេល​ បាន​រៀបចំសំណុំរឿងបញ្ជូននូវ​ក្រុមជនបង្កហិង្សាដោយអាវុធ​ ចំនួន០២ក្រុម​ដែលមានមនុស្សរហូតចំនួន១៣នាក់​ និងវត្ថុតាងមានកាំបិត​ ចំនួន០៣ដេីម​ និងម៉ូតូចំនួន០៦គ្រឿង​ មកការិយាល័យជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។

លោកអធិការស្រុក​បានឲ្យដឹងថា​ កាលពីយប់ថ្ងៃទី​០៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង២០​ និង១០នាទី​នៅចំណុ​ចវាលស្រែ១០០​ក្នុងភូមិសង្កែវារ​ ឃុំបវេល​ ស្រុកបវេល​ ខេត្តបា​ត់ដំ​បង​ ក្រុមយុវជនបង្អនាធិបតេយ្យ​ ចំនួន០២ក្រុម​ បានប្រេីប្រាស់កាំបិត​ដេញកាប់គ្នា​បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពល​រដ្ឋក្នុងមូលដ្ឋាន​ បន្ទាប់ពីពួកគេបានប៉ះពារពាក្យសំដីគ្នាតែបន្តិចចន្តួចតែប៉ុណ្ណោះ​។ ទទួលបានព័ត៌មាននេះភ្លាម​ សមត្ថកិច្ចនគរបាល​បានចាត់វិធានការបង្រ្កាបឃាត់ខ្លួនក្រុមយុវជនទាំងពីរក្រុមដែលក្នុងនោះគឺ៖ក្រុមទី០១មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ យុន សឹងយ៉ាន់ណា ភេទប្រុស​ នៅភូមិ​បវេល១ ឃុំបវេល ស្រុកបវេល។
២-ឈ្មោះ វ៉ុន ចានរ័ត្ន ភេទប្រុស នៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល។
៣-ឈ្មោះ មាស សំណាង (ម៉ាក) ភេទប្រុស នៅ​ភូមិបវេល១ ឃុំបវេល។
៤-ឈ្មោះ រស់ គឹមហាន់ ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។
៥-ឈ្មោះ លី ប៊ុនទី ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។
៦-ឈ្មោះ ហ៊ីង មួន ភេទប្រុស នៅភូមិក្ដុល ឃុំក្តុលតាហែន ស្រុកបវេល។
៧-ឈ្មោះ រឿន ចាន់តារ៉ា ភេទប្រុស នៅភូមិក្ដុល ឃុំក្ដុលតាហែន ស្រុកបវេល។
៨-ឈ្មោះ កឿន ប៊ុនហេង ភេទប្រុស នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។
៩-ឈ្មោះ ខ្លឹង សីហា ភេទប្រុស នៅស្រុកថ្មគោល។
១០-ឈ្មោះ ធី បញ្ញា ភេទប្រុស នៅស្រុកកំរៀង។
១១-ឈ្មោះ រឿន ចាន់គោរព ភេទប្រុស នៅភូមិពាម ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
-ក្រុមទី០២មានឈ្មោះដូចខាងក្រោមៈ
១-ឈ្មោះ លិញ តុលា ភេទប្រុស នៅភូមិទំនប់​ទឹក​ ឃុំបវេល ។
២-ឈ្មោះ វណ្ណះ ចាន់ន្នី ភេទប្រុស នៅភូមិទំនប់ទឹក ឃុំបវេល ។

ក្នុងចំណោមមនុស្សចំនួន១៣នាក់នេះ​ នៅមានបក្សពួកគេចំនួន០២នាក់ទៀត​ បានគេចខ្លួនផុត​មុនពេលសមត្ថកិច្ចទៅដល់​ កន្លែងកេីតហេតុ ប៉ុន្តែសមត្ថកិច្ចបាន​ស្គាល់អត្តសញ្ញាណគាត់រួចហេីយ​៕