ព័ត៌មានក្នុងប្រទេសអគ្គលេខាធិការដ្ឋាន

កិច្ចប្រជុំ “ពង្រឹងសមត្ថភាពគ្រូបង្គាលត្រៀម សម្រាប់វគ្គបណ្តុះបណ្តាលមេរៀនការកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់មន្រ្តីពាក់ព័ន្ធនៅតាមគោលដៅដែលពលករវិលត្រលប់”

ភ្នំពេញ​៖​ នាព្រឹកថ្ងៃច័ន្ទ​ ១៤រោច​ ខែ​ស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹង​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅបន្ទប់ប្រជុំ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានដឹកនាំកិច្ចប្រជុំ ពង្រឹងសមត្ថភាពគ្រូបង្គាលត្រៀម សម្រាប់វគ្គបណ្តុះបណ្តាលមេរៀនការកំណត់អត្តសញ្ញាណជនរងគ្រោះ ដល់មន្រ្តីពាក់ព័ន្ធនៅតាមគោលដៅដែលពលករវិលត្រលប់។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ​បណ្ឌិត​ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទទួលបន្ទុកការងារលេខាធិការដ្ឋាន ទទួលបន្ទុកការងារក្រុមការងារជំនាញទាំង៦ ប្រធាន និងអនុប្រធានក្រុមជំនួយកិច្ចការ និងមន្រ្តីពាក់ព័ន្ធការអនុវត្តការងារនៃលេខាធិការដ្ឋាន​ គ.ជ.ប.ជ ។