បណ្ឌិត្យសភានគរបាលកម្ពុជា

ញត្តិគាំទ្រ ស្ដីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់តំណែងកំពូលៗរបស់ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ៖​ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា សូមប្រកាសជាឱឡារិកគាំទ្រនូវការស្នើធ្វើវិសោធន​​កម្មរដ្ឋធម្មនុញ្ញ ដើម្បីឈានទៅកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់មុខតំណែងកំពូល​ នៃស្ថាប័នជាតិទាំង៤។