សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសអគ្គលេខាធិការដ្ឋាន

កិច្ចប្រជុំពិភាក្សាការងារលើផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងមហាផ្ទៃ អញ្ជើញជួបជាមួយ ឧត្ដមសេនីយ៍ត្រី ដាំង ស៊ុនហុង ប្រធាននាយកដ្ឋានកិច្ចការបរទេស ពិភាក្សាការងារលើផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងមន្ត្រីជំនាញទាំង២ភាគី។