ព័ត៌មានអន្តរជាតិ

សិង្ហបុរីបន្តរកឃើញករណីឆ្លងជំងឺកូវីដ-១៩ប្រភេទអូមីក្រុងបន្ថែមទៀត

(សិង្ហបុរី)៖ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មាន CNA កាលពីយប់ថ្ងៃច័ន្ទ ទី២០ ធ្នូ ឆ្នាំ២០២១ម្សិលមិញនេះបានឲ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសសិង្ហបុរីបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗចំនួន ១៩៥ ករណីបន្ថែមទៀត ហើយក្នុងនោះមាន ៤៥ ករណីជាមេរោគបម្លែងថ្មីប្រភេទ Omicron

ក្នុងរយៈពេលដូចគ្នានេះដែរ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន ០២ ករណីបន្ថែមទៀតផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសសិង្ហបុរីមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបនៅទូទាំងប្រទេសចំនួន ៨១៥នាក់ ខណៈករណីឆ្លងសរុបនៅទូទាំងប្រទេសនេះបានកើនដល់ ២៧៦,១០៥ករណី៕

ប្រភព៖ CNA, FN