ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងអន្តរាគមន៍ពិសេសខេត្ត និងក្រុង-ស្រុកទាំង១០ ចុះការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមអារាមដ្ឋាន និងកន្លែងដែលមានកម្មវិធីរាំលេងកម្សាន្ត ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម

កំពង់ចាម ៖ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (យប់ថ្ងៃទី៣) នៅតាមបណ្តាអារាមដ្ឋាននានា និងតាមកន្លែងដែលមានកម្មវិធីរាំលេងកម្សាន្តគ្រប់ទីកន្លែង នៅក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ចាម នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានចាត់ឲ្យប្រធានវេនប្រចាំការ និងប្រចាំបញ្ជា២៤ម៉ោង/២៤ម៉ោង របស់ស្នងការដ្ឋាននគរបាលខេត្ត ជាពិសេសកម្លាំងនៅតាមអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ ចុះការពារសន្តិសុខ រក្សាសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ នៅតាមអារាមដ្ឋាន រមណីយដ្ឋាន កន្លែងកម្សាន្តនានា ជាពិសេសកន្លែងដែលមានកម្មវិធីរាំលេងកម្សាន្ត មានបងប្អូនប្រជាពលរដ្ឋ ទៅលេងកម្សាន្តច្រើនកុះករ ធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព និងរក្សាបានសណ្តាប់ធ្នាប់ល្អក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទទួលបានលទ្ធផលល្អទៅតាមផែនការដែលបានគ្រោងទុក ៕