ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាតអញ្ជេីញចូលរួមអមដំណេីរសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងពិធីបណ្តែតប្រទីប

សៀមរាប នៅថ្ងៃសៅរ៍ ១៥កេីត ខែចែត្រ ឆ្នាំចត្វាស័កពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាតអញ្ជេីញចូលរួមអមដំណេីរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិក្នុងកម្មវិធីបណ្តែតប្រទីបតាមដងស្ទឹងសៀមរាប ដេីម្បីបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោក និងបារមីអតីតព្រះមហាក្សត្រ សុំសេចក្តីសុខចំរើនដល់ប្រជាជាតិកម្ពុជាទាំងមូល ពិសេសព្រះមហាក្សត្រ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប ឱ្យទទួលបាននូវសុខសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងទទួលបាននូវពរសព្ទសាធុការពីទេវតាឆ្នាំថ្មីព្រះនាមព្រះនាងកិរិណីទេវី រាជបុត្រីទី៥ នៃកបិលមហាព្រហ្មដែលត្រូវមកគ្រប់គ្រងផែនដីជម្ពូទ្វីប

កម្មវិធីជិះទូកតាមដងស្ទឹងបណ្តែតប្រទីបនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការព្រមទាំងប្រជាពលរដ្ឋជាច្រើន អមជាមួយវង់ភ្លេងប្រពៃណី និងសម័យ ក្នុងបរិយាកាសល្អប្រសើរតាមដងស្ទឹងសៀមរាប