ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

វគ្គបណ្តុះបណ្តាលបន្ត ស្តីពីច្បាប់បទបញ្ជានីតិវិធី សម្រាប់បោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំកម្លាំងនគរបាល នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បើកវគ្គបណ្តុះបណ្តាលបន្ត ស្តីពីច្បាប់បទបញ្ជានីតិវិធី សម្រាប់បោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ។

ដោយវគ្គបណ្តុះបណ្តាលនេះ មានសមាសភាពចូលរួមដូចជា លោកនាយរងការិយាល័យ-លោកនាយផ្នែក លោកនាយរងផ្នែក  និងមន្ត្រី នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕