ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកស្រី វរសេនីយ៍ទោ លឹម សុខជា និងលោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ តំណាងលោកឧត្តមសេនីយ៍ទោ​ ឈាង​ ផាន់ណារ៉ា អញ្ជើញជាធិបតីក្នុងពិធី បើកវគ្គបំប៉នបន្ថែមឯកទេសដំណើរការដំឡើងកម្មវិធី និងការប្រើប្រាស់បច្ចេកទេសពិន័យអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ១៥ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងទី៣០ ខែឧសភា ឆ្នាំ២០២២ដោយបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោឈាងផាន់ណារ៉ាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវលោកស្រីវរសេនីយ៍ទោ លឹម សុខជា អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ត្រី ឆាយ សាវុធ ស្នងការរង ផែនការងារសណ្តាប់ធ្នាប់ អញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបំប៉នបន្ថែមឯកទេសដំណើរការដំឡើងកម្មវិធី និងការប្រើប្រាស់បច្ចេកទេសពិន័យអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកដោយមានការចូលរួមពីៈ លោកនាយ នាយរង លោកនាយ នាយរងផ្នែ មន្រ្តីជំនាញការិយាល័យចរាចរាណ៍ផ្លូវគោក លោកអធិការរង លោកនាយផ្នែក ចរាចរណ៍ផ្លូវគោក ដែលជាគ្រូបង្គោលតាមបណ្តាស្រុក ក្រុង ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ លោក លោកស្រី អធិការរង លោកនាយ នាយរងផ្នែកចរាចរណ៍ផ្លូវគោកខេត្តកែប និងខេត្តកំពតផងដែរ។

      មានមតិសំណេះសំណាលស្វាគមន៍ផ្តាំផ្ញើក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង និងលោកស្រី វរសេនីយ៍ទោអនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោកក្រសួងមហាផ្ទៃ សូមកោតសរសើចំពោះសិក្ខាកាមទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គសិក្សាខ្លីក្នុងថ្ងៃនេះត្រូវតែយកចិត្តទុកដាក់ខិតខំត្រង់ត្រាប់ស្តាប់ដើម្បីក្រេបជញ្ជក់នូវបទពិសោធ បង្ហាញរបស់លោកគ្រូឧន្ទេសនាមក៏ដូចជាមន្រ្តីបច្ចេកទេស និងសូមជូនពរដល់សិក្ខាកាមទទួលបានជោគជ័យក្នុងវគ្គសិក្សានេះ។ ជាចុងក្រោយលោកស្រី វរសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន និងលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបន្តទៀតថា ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ(COVID-១៩) ត្រូវអនុវត្តន៍តាមវិធានសុខាភិបាល និងជាពិសេសអនុវត្តន៍នូវវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ)របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕