ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បន្តដឹកនាំកម្លាំងធ្វើការចែកខិតប័ណ្ណផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀន ក្នុងព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបង

ខេត្តបាត់ដំបង៖ ថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងអមដំណើរលោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ធ្វើការចែកខិតប័ណ្ណផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀន និងណែនាំបងប្អូន កូនក្មួយ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញសុខភាព ការសិក្សា និងអនាគត យើងត្រូវរួមគ្នាប្រឆាំងគ្រឿងញៀន ជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបង ៕