ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកកោះសូទិន បានទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៥ ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយ

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក អ៊ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន និងសហការី បានដឹកនាំកម្លាំងនគរបាលទូទាំងស្រុក ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសជំរុញទី៥) ដើម្បីបង្កើនភាពស៊ាំក្នុងរាងកាយ ដែលប្រព្រឹត្តទៅបរិវេណសាលាស្រុក ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអធិការ ក៏បានណែនាំដល់សហការីក្រោមឱវាទ ខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់ខ្លួនតាមផ្នែកជំនាញនីមួយៗឲ្យបានល្អប្រសើរជាងមុន ជាពិសេសគឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែម្តង ៕