ទេសចរណ៍

ចុងសប្តាហ៍ទី២ នៃខែមិថុនា ខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរមកលេងកម្សាន្ត ជាង១ម៉ឺននាក់

ពោធិ៍សាត់៖  ចុងសប្តាហ៍ទី២ នៃខែមិថុនា ពោលគឺចាប់ពីថ្ងៃទី០៦១២ ខែមិថុនា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង៣៥កន្លែង សរុបមានចំនួន១២,៦០២នាក់ ក្នុងនោះភ្ញៀវជាតិ មានចំនួន១២,៦០១នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន០១នាក់។

ប្រភពពីមន្ត្រី នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនារសៀលថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២នេះថា ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី០៦១២ ខែមិថុនា ឆ្នាំ២០២២ ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប១២,៦០២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១២,៦០១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន០១នាក់។ បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការថយចុះ ,៥៣% (ទេសចរសប្តាហ៍មុន មានចំនួន ១៣,៩៣១នាក់)

ប្រភពបានបន្តថា សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង ទទួលបានភ្ញៀវ មានចំនួនសរុប៣,៤២១នាក់ (ស្រី១,៦៧០នាក់) បើប្រៀបធៀបនឹងថ្ងៃទី១១ កើនឡើង៩៧,៨៦% (ថ្ងៃអាទិត្យចុងសប្តាហ៍) ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ០២កន្លែង) និងមានភ្ញៀវស្នាក់នៅ សរុប៣៩០នាក់ ស្រី២១៦នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ដំណើរការធម្មតា) និងមានភ្ញៀវសរុប៩០៦នាក់ ស្រី២១៦នាក់។

តួលេខភ្ញៀវទេសចរខាងលើ មានការថមថយបន្តិចបន្តួច ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។ ទន្ទឹមនឹងនេះ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋភាគច្រើន បាននាំគ្រួសារដើរកម្សាន្តរួចរាល់ហើយដែរ នៅសប្តាហ៍ទី១ នៃខែមិថុនា ពោលគឺក្រោយថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥៕