ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌ និងពង្រឹងសមត្ថភាពមន្រ្តីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖​ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២
ដោយបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមតិយល់ស្រប លោកវរសេនីយ៍ឯក លឹម ពុទ្ធីទ្បា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួង ច័ន្ទតារា ស្នងការរង ទទួលជំនួយដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល  អមដំណើរដោយលោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងមន្រ្តីជំនាញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញព្រហ្មទណ្ឌ និងពង្រឹងសមត្ថភាពមន្រ្តីនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង។