ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក យឹម វិចិត្រ ចាត់តំណាងលោកមេបញ្ជាការរង នាំយកថវិកា និងគ្រឿងឧបភោគបរិភោគទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តបាត់ដំបង៖​ នៅវេលាម៉ោង១៤និង៤០នាទី នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស​ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០​២២​ ដោយអនុវត្តតាមមតិណែ​នាំរបស់លោកឧត្ដមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនគរ​បាលខេត្តបាត់​ដំបង​ និងលោកវរសេនីយ៍ទោ ទ្រឿង វីន ស្នងការរងជំនួយការដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ លោកវរសេនីយ៍ឯក​ យឹម​ វិចិត្រ​ មេប​ញ្ជាការ​វរសេនាតូចនគរបាលការពារព្រំដែនគោក​លេខ​៨២៣​ បានចាត់តាំងតំណាង លោកវរសេនីយ៍ទោ យិន សាវ៉ាត មេបញ្ជាការរង ដឹកនាំកម្លាំងចំនួន ៨នាក់ នាំយកថវិកា ចំនួន២០០,០០០៛ (ពីរសែនរៀល), អង្ករចំនួន៥០គីឡូក្រាម និងទឹកស៊ីអុីវពីរយួរ ទៅចូលរួមរំលែកទុក្ខគ្រួសារសព ក្នុងពិធីបុណ្យសពអ្នកស្រី ហ៊ូ ណាវីន អាយុ ២៣ឆ្នាំ ស្ថិតនៅចំណុចដើមខ្លឹម ក្រុមទី១ ភូមិស្រែអណ្ដូង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដោយទទួលមរណភាព នៅវេលាម៉ោង០៧:០០ព្រឹក ដោយសារជម្ងឺអេដស៍។