ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកអធិការនគរបាលស្រុកចំការលើ បានអមដំណើរលោកអភិបាលស្រុក ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន

កំពង់ចាម  នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានអមដំណើរលោកបណ្ឌិត សំ ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកចំការលើ និងសហការី ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុចប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដោយផ្តោតទៅលើការផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ព្រមទាំងល្បាតចល័តបង្ការទប់ស្កាត់បទល្មើសនានា ដូចជា លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអភិបាល ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះគ្រោះធម្មជាតិនានា នៅក្នុងរដូវវស្សានេះ ៕