ព័ត៌មានក្នុងប្រទេស

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន វេលាម៉ោង​១០និង០០នាទី នៅចំណុចផ្លូវលំក្បែរវត្តសម្មាធិ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០២មានឈ្មោះ ៖
១-ឈ្មោះ សាន លីមុន្នីរ័ត្ន ភេទប្រុស អាយុ​២១ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២-ឈ្មោះ ជន ពិនិត ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរកម្មករដឹកទឹកកក មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងរួមមាន៖​
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៧កញ្ចប់ ។
-ទូរស័ព្ទចំនួន០២គ្រឿង។
បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕