ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំ​ដែនគោកលេខ៨១៩​ ដឹកនាំកម្លាំងរួមជាមួយសបុរស្សជន ចុះសួរសុខទុក្ខកងកម្លាំងប្រចាំការតាមបណ្តាប៉ុស្តិ៍ជួរមុខ និងនាំយកថវិកាគ្រឿង​ឧបភោគបរិភោគមួយចំនួនផង

ខេត្តបាត់ដំបង៖​ នៅថ្ងៃសៅរ៍ ១១ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស​.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ​២០២២ វេលាម៉ោង៨:០០នាទី ព្រឹក អនុវត្តតាមមតិដឹកនាំរបស់ លោកឧត្តមសេនី​យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនគរ​បាលខេត្តបាត់ដំបង និងតាមយោ​បល់​ លោកវរសេនី​យ៍ឯក ហាត ឡៃ​ ឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក លោកវរសេនី​យ៍ទោ អ៉ិន កុល មេប​ញ្ជាការវរសេ​នាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩​ និង លោកស្រី ព្រមទាំងលោកមេបញ្ជាការរង បានដឹក​នាំ លោកនាយ នាយរងផ្នែក រួមជាមួយសបុរស្សជន។
បាននាំ​យកថវិកា និងគ្រឿងឧបភោគ​បរិ​ភោគមួយ​ចំនួនដែលបាន​ពីការចូលរួមរបស់សប្បុរសជន ទៅចុះសាកសួរសុខទុក្ខដល់កងកម្លាំងដែលមានភារកិច្ចប្រចាំការនៅតាមគោលដៅប៉ុស្តិ៍ជួរមុខទាំង៨ រួមមាន៖
១-លោកវ.ទោ អ៉ិន កុល មេបញ្ជាការវរ: និងលោកស្រី ថវិកា ចំនួន ១,៦០០,០០០៛
២-លោក ស៉ីវ ចាន់ និងលោកស្រី គឹម លេង ទឹកសុទ្ធ ២០០យួរ
៣-លោក លី សុខា និងលោកស្រី ផល្លីកា ទឹកសុទ្ធ ១០០យួរ, មី ២៤កេស, កៅអីជ័រ ២០កៅអី
៤-លោក លេង សុខ អនុការរិយាល័យគយ និងរដ្ឋករ ប្រចាំនៅស្រុកកំរៀង និងលោកស្រី មាន សុភាព ទឹកសុទ្ធ ២០០យួរ, ត្រីខ ៧កេស, ទឹកស៊ីអ៉ីវ ១២កេស, អង្ករ ២ការ៉ុង, មី ៣០កេស
៥-លោកវ.ត្រី លី ឡង់ដែន មេបញ្ជាការរង សាវម៉ៅ ៣០kg
ត្រូវប្រគល់ជូនកងកម្លាំងនៅតាមបណ្តាប៉ុស្តិ៍ជួរមុខនីមួយៗ
ដោយឡែកមួយចំនួនទៀតប្រគល់ជូនកងកម្លាំងប្រចាំការនៅទីបញ្ជាការវរ:ដើម្បីទុកដោះស្រាយការខ្វះខាត។