ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាលខេត្តកំពត បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដើម្បីបាញ់សម្អាតដីនៅតាមដងផ្លូវនិងលើស្ពានថ្មី ជុំវិញកន្លែងប្រារព្ធពិធីប្រណាំងទូក នាថ្ងៃទី ៦.៧.៨ ខែវិច្ឆិកា ឆ្នាំ២០២២

ខេត្តកំពត៖ ថ្ងៃអង្គារ ៨កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស .២៥៦៦ ត្រូវនឹងថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមបទបញ្ជាលោកឧត្តសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៣គ្រឿង ដើម្បីបាញ់សម្អាតដីនៅតាមដងផ្លូវនិងលើស្ពានថ្មីជុំវិញកន្លែងប្រារព្ធពិធីប្រណាំងទូក នាថ្ងៃទី ៦.៧.៨ខែវិច្ចកា ឆ្នាំ២០២២ ៕