ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីលង់ទឹកស្លាប់ម្នាក់ នៅចំណុចក្រុមទី១២​ ភូមិគារ១​ ឃុំគារ​ ស្រុកមោងឫស្សី

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ៩រោច ខែមិគសិរ ឆ្នាំខាលតច្វាស័ក .. ២៥៦៦ ត្រូវថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២វេលាម៉ោង០៨នឹង០៥នាទីព្រឹកនៅចំណុចក្រុមទី១២ភូមិគារ១ឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបងមានករណីលង់ទឹកស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ ហានរចនា ភេទស្រី អាយុ ០៥ឆ្នាំមានទីលំនៅភូមិគារ១ឃុំគារស្រុកមោងឫស្សីខេត្តបាត់ដំបង តាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា កុមារីបានដេីរទៅលេងទឹកស្ទឹងពីខាងលិចផ្ទះ ចំងាយប្រហែល២០០ម៉ែត្រខណៈពេលឪពុកម្តាយទៅលក់ឥវ៉ាន់នៅផ្សារមោងឫស្សីទុកកូននៅជាមួយបងនៅផ្ទះជាហេតុបណ្ដាលឲ្យកូនស្រីដើររអិលជេីងចូលក្នុងទឹកស្ទឹងជ្រៅលង់ទឹកស្លាប់បាត់បង់ជីវិតតែម្តង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ហានរចនា ពិតជាលង់ទឹកស្ទឹងស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕