ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

លោកវរសេនីយ៍ឯក ឡុង សុភារិទ្ធ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ អញ្ជើញជាអធិបតីក្នុងការផ្សព្វផ្សាយ និងអនុវត្តលើវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីអំពីមេរៀនលំហាត់របៀប និងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឡុង សុភារិទ្ធ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតី ក្នុងការផ្សព្វផ្សាយ និងអនុវត្តលើវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីអំពីមេរៀនលំហាត់របៀប និងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ។

វគ្គបណ្ដុះបណ្ដាលនេះផងដែរ គឺសិក្សាទៅលើទ្រឹស្ដី និងការអនុវត្តផ្ទាល់ ទៅលើមេរៀនលំហាត់របៀប និងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ដែលមានរយៈពេល២សប្ដាហ៍ ដោយមានគ្រូបង្គោលមួយរូប និងមានការអញ្ជើញចូលរួមពីសិក្ខាកាមចំនួន ២៤រូប មកពីការិយាល័យចំណុះនាយកដ្ឋានផ្សព្វផ្សាយអប់រំ ។

ជាមួយគ្នានោះ ការរៀបចំកិច្ចប្រជុំក៏មិនភ្លេចផងដែរនូវការអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺដ៏កាចសាហាវ ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារទាំងអស់គ្នា ។