ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ង៉ែត សុខគីម ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ អញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើមេរៀនលំហាត់របៀប និងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ង៉ែត សុខគីម ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីលើមេរៀនលំហាត់របៀប និងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ ដែលមានរយៈពេល២សប្ដាហ៍ ដោយមានការអញ្ជើញចូលរួមពីលោកអនុប្រធាននាយកដ្ឋាន និងសិក្ខាកាម២៤រូប មកពីការិយាល័យចំណុះនាយកដ្ឋានផ្សព្វផ្សាយអប់រំ ។